៣ ចំណុចអាចឲ្យដំណើរការអាជីវកម្មដំបូងបរាជ័យ

SONY DSC
SONY DSC

ដោយគ្មានបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្មលោក Reid Hoffman ស្ថាបនិករបស់ LinkedIn បានចែករំលែកមូលហេតុចំនួន ៣ យ៉ាងដែលធ្វើអោយលោកទទួលការបរាជ័យ ហើយវាក៏អាចជាបទពិសោធន៍ ដ៏មានតម្លៃសម្រាប់ការចាប់ផ្តើមអាជីវកម្មលើកដំបូងរបស់លោកអ្នកផងដែរ។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងបកស្រាយលើ ៣ ចំណុចដែលជាបទពិសោធន៍បរាជ័យរបស់លោក Reid Hoffman ជូនមិត្តអ្នកអានទុកជាការពិចារណា៖

១. ជួលអ្នកឯកទេសមានជំនាញតែមួយ៖ លោកអ្នកប្រហែលជាគិតថាក្រុមការងារដ៏អស្ចារ្យបំផុត គឺជាក្រុមដែលមានជំនាញច្បាស់លាស់ និងមានភាពម៉ត់ចត់លើផ្នែកនីមួយៗដែលពួកគេកំពុងកាន់កាប់ ហើយលោកអ្នកក៏ប្រហែលជាកំពុងតែត្រូវការអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំ ដើម្បីធ្វើការទាំងអស់នោះ។ ប៉ុន្តែវាមិនប្រាកដថាពួកគេអាចបត់បែនទៅតាមកាលៈទេសៈបានទាំងស្រុងនោះទេ ព្រោះប្រសិនបើការងារមានការផ្លាស់ប្តូរមូលដ្ឋានគ្រឹះ ឫក្រុមហ៊ុនចាប់ផ្តើមផ្លាស់ប្តូរទស្សនវិស័យថ្មី នោះក្រុមការងាររបស់លោកអ្នកនឹងចាប់ផ្តើមបែកខ្ញែក ដោយសារតែពួកគេមានជំនាញតែមួយមុខ និងមិនអាចធ្វើអ្វីផ្សេងបាន។ ដូច្នេះលោកអ្នកមិនគួរផ្តោតអារម្មណ៍ខ្លាំងពេកក្នុងការជ្រើសរើសអ្នកឯកទេសមកធ្វើការអោយលោកអ្នកនោះទេ លោកអ្នកគួរតែជ្រើសរើសអ្នកណាដែលបំពេញការងារជាក់លាក់ទាំងនោះបាន និងចេះបត់បែនទៅតាមកាលៈទេសៈ។

២. ចាំមានផលិតផលល្អ ទើបស្វែងរកអតិថិជនតាមក្រោយ៖ វាជាកំហុសមួយដ៏ធ្ងន់ធ្ងរដែលលោកអ្នកព្យាយាមចង់បង្កើតផលិតផលមួយអោយបានល្អឥតខ្ចោះ ដោយមិនបានស្វែងរកអតិថិជនជាមុននោះ ព្រោះលោកអ្នកអាចគិតថាការស្វែងរកអតិថិជន គឺងាយស្រួលដោយគ្រាន់តែចំណាយលើការផ្សាយពាណិជ្ជកម្មពីផលិតផលដ៏ល្អឥតខ្ចោះរបស់លោកអ្នក នោះអតិថិជននឹងមកទិញដោយឯកឯង។ ប៉ុន្តែវាមិនងាយស្រួលដូចការគិតនោះទេ គឺលោកអ្នកត្រូវតែចេះស្វែងរកអតិថិជនជាមុន ឫស្របពេលគ្នាជាមួយនឹងការបង្កើតផលិតផលរបស់លោកអ្នក ព្រោះបើអតិថិជនមិនទាន់បានស្គាល់ពីផលិតផលរបស់លោកអ្នកទេ នោះផលិតផលក៏មិនអាចទទួលបានការគាំទ្រច្រើននៅពេលចាប់ផ្តើមវាយលុកចូលទីផ្សារដែរ។

៣. រងចាំភាពល្អឥតខ្ចោះ៖ លោកអ្នកប្រហែលជាចង់បង្កើតផលិតផលមួយអោយបានល្អឥតខ្ចោះ ដោយគ្មានអ្នកណាអាចមករិះគន់បាន ដើម្បីអោយគ្រប់គ្នាទទួលស្គាល់ និងយកមកប្រើប្រាស់។ តាមពិតទៅការលក់ផលិតផលមួយចូលទៅក្នុងទីផ្សារ វាមិនចាំបាច់ទាមទារឲ្យផលិតផលរបស់ល្អឥតខ្ចោះនោះទេ។ ព្រោះចុងក្រោយនៃការផ្តល់សេវាកម្មរបស់លោកអ្នក គឺលោកអ្នកត្រូវតែរៀនទទួលយកមតិរិះគន់របស់អ្នកប្រើប្រាស់ដដែលទេ ពោលមានន័យថា បើលោកអ្នកចាំឲ្យមានផលិតផលល្អឥតខ្ចោះសិនទើបវាយលុកទៅក្នុងទីផ្សារ នោះវានឹងមិនអាចទៅរួចទេ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s